ដំណឹងជ្រើសរើស
បុគ្គលិកផ្នែកអភិវឌ្ឍន៍សហគមន៍
IG Officer 2015.pdf | |
File Size: | 151 kb |
File Type: |
មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណូលដែលបានធ្វើការលើកម្មវិធីមួយឈ្មោះថា កម្មវិធីភ្នំគូលែន ចាប់តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះមានគោលបំណងសិក្សាស្វែងយល់អំពី ចក្រភពខ្មែរ និងធានាថាប្រជាជនកម្ពុជាដែលរស់នៅជុំវិញតំបន់បុរាណដ្ឋាននៅលើភ្នំគូលែន ចូលរួមចំណែកក្នុងការការពារ និងអភិរក្សបុរណដ្ឋានទាំងអស់នោះ ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ស្របពេលជាមួយគ្នា។ កម្មវិធីភ្នំគូលែន មានសក្មមភាពជាច្រើនដូចជា ការសិក្សាស្រាវជ្រាវបុរាណវិទ្យា និងការធ្វើឲ្យប្រសើរនូវការរស់នៅរបស់ប្រជាជននៅលើភ្នំគូលែនតាមរយៈការផ្តល់ អាហាររូបត្ថម្ភ ចំណេះដឹងផ្នែកសុខភាព និងអនាម័យ ចំណេះដឹងផ្នែកកសិកម្មដែលមាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន, ព្រមទាំងការអប់រំទូទៅ។ តាមរយៈសកម្មភាពដូចបានរៀបរាប់ខាងលើ អង្គការត្រូវការជ្រើសរើស បុគ្គលិក ០១ រូប ទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍ (Income Generation Officer)។ បុគ្គលិកផ្នែកអភិវឌ្ឍន៍សហគមន៍ មានភារកិច្ច សំខាន់ៗដូចខាងក្រោមនេះ៖
តួនាទី និងភារកិច្ច
- រៀបចំ និងពង្រីកសកម្មភាពការងារបង្កើតប្រាក់ចំណូល (Income Generation activities) របស់ប្រជាជនគោលដៅ ដោយសហការជាមួយក្រុមការងារដែលមាននៅក្នុងអង្គការ និងអាជ្ញាធរ ពាក់ព័ន្ធ។
- ស្វែងរកនូវសកម្មភាពថ្មីៗពាក់ព័ន្ធនឹងការបង្កើតប្រាក់ចំណូល ក្នុងគោលបំណង ជំរុញជីវភាពរស់នៅរបស់ប្រជាជានគោលដៅឲ្យប្រសើរឡើង។
- គ្រប់គ្រង និងចាត់ចែងការងារនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍របស់គំរោង។
- សិក្សា និងស្វែងរកទីផ្សារសំរាប់ផលិតផលដែលផលិតបានពីប្រជាសហគមន៍គោលដៅ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍។
- ផ្តល់អនុសាសន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការងារបង្កើតប្រាក់ចំណូលដល់ប្រជាសហគមន៍ក្នុងគំរោង។
លក្ខខណ្ឌជ្រើសរើស
- មានបទពិសោធការងារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍ និងការងារបង្កើតប្រាក់ចំណូលក្នុងសហគមន៍ ចាប់ពី២ឆ្នាំឡើងទៅជាមួយស្ថាប័នអង្គការក្រៅរដ្ឋាភិបាល
- មានបទពិសោធការងារផ្នែកកសិកម្ម និងចិញ្ចឹមសត្វចាប់ពី២ឆ្នាំឡើងទៅជាមួយស្ថាប័នអង្គការក្រៅរដ្ឋាភិបាល
- បេក្ខជន ត្រូវមានសញ្ញាប័ត្រចាប់ពីបរិញ្ញាបត្រឡើងទៅពាក់ព័ន្ធនឹងផ្នែកកសិកម្ម ចិញ្ចឹមសត្វ ឫការអភិវឌ្ឍន៍ជនបទ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសដែលអាចប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញ
- ចេះសម្របតាមកាលៈទេស ជាពិសេសក្នុងការធ្វើការងារ និងការរស់នៅជាមួយប្រជាជននៅក្នុងសហគមន៍នៅជនបទ
- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
- មានសីលធម៌ល្អ
- មានសុខភាពល្អ
- អត្ថចរឹកស្លូតបូត
- តស៊ូជាមួយការងារ
- ចេះធ្វើការជាក្រុម
សំណុំឯកសារ និងពត៍មានបនែ្ថម
- បេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបជាភាសារអង់គ្លេសដោយមានភ្ជាប់រូបថត និងឯកសារពាក់ព័ន្ធ ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរតាមរយៈអាស័យដ្ឋាន ឫតាមអ៊ីមែលដូចខាងក្រោមនេះ ឲ្យបានមុខថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៥។
- បេក្ខជនដែលបានជាប់ដំណាក់កាលទីមួយ និងត្រូវឆ្លងកាត់ការសម្ភាសន៍ដែលរៀបចំដោយអង្គការ នៅការិយាល័យ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ផ្ទាល់នៅខេត្តសៀមរាប។
- បេក្ខជនដែលបានជាប់ជាស្ថាពរ នឹងធ្វើការងារពេញម៉ោងពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅលើភ្នំគូលែន។
កន្លែងទទួលពាក្យ
- វិទ្យាស្ថានបារាំងចុងបូព៌ា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ការិយាល័យ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន)។
- អាស័យដ្ឋានអ៊ីមែល [email protected] ។